Month: March 2020

គេបានបង់ថ្លៃជំនួសហើយ

មាន​ពេល​មួយ លោក​ហ្សៀល(Zeal) ដែល​ជា​អ្នក​ធ្វើ​ជំនួញ នៅ​ប្រទេស​នីហ្សេរីយ៉ា បាន​ទៅ​សួរ​សុខ​ទុក្ខ​យុវ​ជន​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ នៅ​ទីក្រុង​ឡូហ្កូស បន្ទាប់​ពី​ត្រូវ​គេ​បាញ់​ចំ​ភ្លៅ។ ពេល​ដែល​យុវជន​រូប​នេះមាន​ភាព​ធូរ​ស្បើយ​ល្មម​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​ពេទ្យ​ឡើយ ទាល់​តែ​គាត់​បានបង់​ថ្លៃ​ពេទ្យ​ជា​មុន​សិន។ នេះ​ជា​គោល​នយោ​បាយ ដែល​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​ច្រើន ក្នុង​តំបន់​នេះ​បាន​អនុវត្ត​តាម។ បន្ទាប់​ពី​លោក​ហ្សៀល​បាន​ប្រឹក្សា​យោបល​ជា​មួយ​អ្នក​ធ្វើ​ការ​មនុស្ស​ធម៌​ម្នាក់​ហើយ គាត់​ក៏​បាន​បង់​ថ្លៃ​ពេទ្យ​ទាំង​អស់ឲ្យ​យុវជន​នោះ ជា​លក្ខណៈ​អនាមិក ដោយ​ប្រើ​មូល​និធិ​មនុស្ស​ធម៌ ដែល​គាត់​បាន​រៃ​អង្គាស​បាន​កាល​ពី​ពេល​កន្លង​មក​។ គាត់​ធ្វើ​ដូច​នេះ គឺ​ដើម្បី​បង្ហាញ​សេចក្តី​ជំនឿ​របស់​គាត់ ដែល​ជា​គ្រីស្ទ​បរិស័ទ។ គាត់ក៏​សង្ឃឹម​ផង​ដែរ​ថា អ្នក​ដែល​បាន​ទទួល​អំណោយ​សប្បុរស​ធម៌​នេះ នឹង​ជួយ​យក​អសារ​អ្នក​ដទៃ នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។​

ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល មាន​ខគម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​ការ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​ប្រើ​ធន​ធាន​ដែលព្រះ​ទ្រង់​ប្រទាន។ ឧទាហរណ៍ កាល​លោក​ម៉ូសេ​បង្រៀន​ពួក​អ៊ីស្រាអែល អំពី​របៀប​រស់​នៅ​ក្នុង​ទឹក​ដី​សន្យា គាត់បាន​ប្រាប់​ពួក​គេ​ឲ្យ​ថ្វាយ​ទៅ​ព្រះ​ជាម្ចាស់ ជា​ទី​មួយ (មើល​ចោទិយកថា ២៦:១-៣) ហើយ​ត្រូវ​ទំនុក​បម្រុង​ដល់​អ្នក​ខ្វះ​ខាត ដែល​ជា​ជន​បរទេស ក្មេង​កំព្រា និង​ស្រ្តី​មេម៉ាយ(ខ.១២)។ ដោយសារ​ពួក​គេ​កំពុង​តែ​រស់​នៅ ក្នុង​ទឹក​ដី​ដែល “​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ”(ខ.១៥) នោះ​ពួក​គេ​ត្រូវ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដល់អ្នក​ទាល់​ក្រ។

យើង​ក៏​អាច​នាំ​ឲ្យ​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ការ​ចែក​រំលែក​ធន​ធាន​របស់​យើង ទោះ​តិចឬ​ច្រើន​ក្តី។ យើង​ប្រហែល​ជា​មិន​មាន​ឱកាស​ចែក​រំលែក​ធន​ធាន​ដោយ​ផ្ទាល់ ដូច​លោក​ហ្សៀល​ទេ ប៉ុន្តែ យើង​អាចទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បង្ហាញ ឲ្យ​យើង​ដឹង អំពី​របៀប​ចែក​រំលែក ឬ​ដឹង​ថា នរណា​ខ្លះ​កំពុង​ត្រូវ​ការ​ជំនួយ​យើង។—AMY BOUCHER PYE

វិសេសជាងជីវិត

អ្នក​ស្រី​ម៉ារី(Mary) នៅ​តែ​ស្រឡាញ់​ព្រះ​យេស៊ូវ ទោះ​ជីវិត​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។ កូន​ប្រុស​របស់​គាត់ពីរ​នាក់​បាន​ស្លាប់​ចោល​គាត់ ហើយ​ក្រោយ​មក ចៅ​ប្រុស​ពីរ​នាក់​បាន​បាត់​បង់​ជីវិត​ទៀត។ ពួក​គេ​សុទ្ធ​តែ​ជន​រង​គ្រោះ នៃ​ការ​បាញ់​ប្រហារ។ ជាង​នេះ​ទៅ​ទៀត អ្នក​ស្រី​ម៉ារី​ក៏​មាន​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ដែល​បាន​បណ្តាល​ឲ្យគាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​ណា​គាត់​អាច​ទៅ​ព្រះ​វិហារ តាម​ធម្មតា គាត់​ខំ​ប្រឹងបើក​មាត់​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ទាំង​សំឡេង​មិន​ច្បាស់​ថា “វិញ្ញាណ​ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូវ សូម​ឲ្យ​​ព្រះ​នាម​ព្រះអង្គ​ប្រកប​ដោយ​ព្រះ​ពរ!”

ការ​សរសើរ​ដំកើង​របស់​អ្នក​ស្រី​ម៉ារី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​ពេចន៍ ដែល​ស្តេច​ដាវីឌ​បាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៦៣។ តាម​រយៈ​ចំណង​ជើង​នៃ​ទំនុក​ដំកើង​នេះ យើង​អាច​ដឹង​ថា ស្តេច​ដាវីឌ​បាន​និពន្ធ​ទំនុក​មួយ​នេះ នៅ​ក្នុង​វាល​រហោ​ស្ថាន​នៃ​ស្រុក​យូដា។ ទោះ​ទ្រង់​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មិន​ល្អ ឬ​ទាល់​ច្រក​យ៉ាង​ណា​ក៏​ដោយ ទ្រង់មិន​បាន​អស់​សង្ឃឹម​ឡើយ ព្រោះ​ទ្រង់​មាន​សង្ឃឹម ក្នុង​ព្រះ​ជា​ម្ចាស់​។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួតហែង ដែល​គ្មាន​ទឹក​សោះ”(ខ.១)។

អ្នក​ប្រហែល​ជា​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក ដោយ​គ្មាន​ទិស​ដៅ​ច្បាស់លាស់ ឬធនធានគ្រប់គ្រាន់ឡើយ។ ស្ថានភាពដែលពិបាក អាចធ្វើឲ្យយើងមានការភ័ន្តភាំង ប៉ុន្តែ យើងមិនត្រូវបណ្តោយឲ្យវារុញច្រានយើង ឲ្យដើរតាមផ្លូវខុសឡើយ ព្រោះយើងចាំបាច់ត្រូវតោងឲ្យជាប់ ព្រះដែលស្រឡាញ់យើង(ខ.៣) ធ្វើឲ្យយើងស្កប់ចិត្ត(ខ.៥) ជួយយើង(ខ.៧) ហើយព្រះហស្តស្តាំរបស់ព្រះអង្គក៏ទ្រយើងផង(ខ.៨)។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះវិសេសជាងជីវិត នោះយើងអាចបង្ហាញចេញនូវភាពស្កប់ចិត្តរបស់យើង តាមរយៈបបូរមាត់ ដែលសរសើរដំកើង និងថ្វាយសិរីល្អដល់ព្រះ(ខ.៣-៥)។—ARTHUR JACKSON

រៀនស្កប់ចិត្ត

មាន​ពេល​មួយ​លោក​ចេសិន(Jason) ត្រូវ​ទទួល​ការ​វះ​កាត់​ជា​បន្ទាន់។ បន្ទាប់​ពី​ការ​វះ​កាត់​ដ៏​ជោគ​ជ័យ គាត់​ក៏​បានទទួល​វិក័យ​ប័ត្រ​ជា​ច្រើន សម្រាប់​ថ្នាំ​សណ្តំ ការ​វះ​កាត់ បន្ទប់​វះកា​ត់ និង​ការ​ចំណាយ​ផ្សេង​ទៀត​នៅ​មន្ទីរ​ពេទ្យ។ គាត់​ក៏​បាន​ត្អូញ​ត្អែរ​ថា “បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប​រង​បាន​ចេញ​ថ្លៃ​ពេទ្យ​ហើយ យើង​នៅ​ជំពាក់​លុយ​គេ​រាប់​ពាន់​ដុល្លា​ទៀត។ បើ​សិន​ជា​យើង​អាច​បង់​ថ្លៃ​ចំណាយ​ទាំង​នោះ​ឲ្យ​អស់ យើង​នឹង​​រស់​នៅបាន​ស្រួល ហើយ​ខ្ញុំ​ក៏​នឹង​មានចិត្ត​ស្កប់​ស្កល់”។ គាត់​មាន​អារម្មណ៍​ថា គាត់​ហាក់​ដូច​ជា​កំពុង​តែ​លេង​ល្បែង​វាយ​សត្វ​កំពីង​ដូង” ដែល​ក្នុង​នោះ សត្វកំពីង​ដូង​ជ័រ​ជា​ច្រើន​ក្បាល បាន​លេច​ចេញ​តាម​រន្ធ​ឆ្លាស់​គ្នា ហើយ​គេ​ត្រូវ​យក​ញញួរ​ជ័រ​វាយ​វា​ឲ្យ​ទាន់ ពេល​វា​អើត​ក្បាល​ចេញ​មក​តាម​រន្ធ​ណា​មួយ។

មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង ដូច​ល្បែង​កម្សាន្ត​មួយ​នេះ​ដែរ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​ជួប​ការ​ខ្វះ​ខាត តែ​គាត់​បាន​រៀន​អំពី​អាថ៌​កំបាំង​នៃ​ការ​ស្កប់​ចិត្ត ក្នុង​កាលៈ​ទេសៈ​ទាំង​អស់​(ភីលីព ៤:១២)។ អាថ៌​កំបាំង​នោះ​គឺ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។ ពេល​ណា​ខ្ញុំ​ជួប​ការ​ខ្វះ​ខាត ហើយ​ត្រូវ​ការ​ការ​ស្កប់​ចិត្ត ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​ខ​គម្ពីរ​ទាំង​នេះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯងថា បើ​ខ្ញុំ​មិន​រៀន​ស្កប់​ចិត្ត ក្នុង​រឿង​នេះ នៅ​ពេល​ឥឡូវ​នេះ​ទេ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្កប់​ចិត្ត នៅ​ក្នុង​រឿង​ផ្សេង​បាន?

តើ​យើង​អាច​រៀន​សម្រាក នៅ​ក្នុង​ព្រះយេស៊ូវ ដោយ​របៀប​ណា? យើង​អាច​រៀន​សម្រាក​ក្នុង​ព្រះអង្គ ដោយ​ផ្តោត ទៅ​លើ​ការ​អរ​សប្បាយ និង​ការ​ដឹង​គុណ សម្រាប់​ការ​ល្អ​ដែល​ព្រះ​អង្គ​ប្រទាន។ ដោយ​ស្វែង​យល់​បន្ថែម អំពី​ព្រះ​វរបិតា ដែល​ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់។ ដោយ​លូត​លាស់ នៅ​ក្នុង​ការ​ទុក​ចិត្ត និង​ការ​អត់​ធ្មត់។ ដោយ​ទទួល​ស្គាល់​ថា ជីវិត​របស់​យើង គឺ​សម្រាប់​រស់​នៅ​ថ្វាយ​ព្រះ គឺ​មិន​មែន​សម្រាប់​ខ្លួន​ឯង។ ដោយ​សូម​ឲ្យ​ព្រះ​អង្គ​បង្រៀនយើង ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់…

ទម្លាប់ទី៥

ការសន្ទនាជាមួយព្រះ

លោកវេជ្ជបណ្ឌិត ចេមស៍ អ៊ែម ហ៊ូស្តន់ (James M Houston) បានមានប្រសាសន៍ថា “ការ​អធិស្ឋាន ​គឺ​ជា​មិត្ត​ភាព​ ជា​មួយ​នឹងព្រះ”។ ខ្ញុំគិតថា​គាត់គិតត្រូវ ព្រោះតាមន័យដ៏សាមញ្ញ  ការអធិស្ឋាន គឺជារឿង​ដែលសំឡាញ់ពីរនាក់ជជែក​គ្នា។

ការ​អធិស្ឋាន​គឺ​ជា​ការ​សន្ទនា រវាង​ព្រះ​និង​យើង ដែល​ជា​កូន​របស់​ទ្រង់។ ការ​អធិស្ឋាន​មិន​មែន​ជា​ការ​សន្ទនា​តែ​ម្ខាង ឬ​ជា​ការ​និយាយ​តែ​ម្នាក់​ឯង​នោះ​ទេ…

ទម្លាប់ទី៤

ការ​អធិស្ឋាន​ដោយ​ក្តី​រំពឹង និង​ការ​អរ​ព្រះ​គុណ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​ខ្ញុំ​និង​និយាយ​អំពី​ទម្លាប់​ល្អ​ផ្សេង​ទៀត​ទេ ក្រៅ​ពី​អ្វី​ដែល​ទាក់​ទង​នឹង​ការ​អធិស្ឋាន​?​ ខ្ញុំ​នឹង​និយាយ! ប៉ុន្តែ ខ្ញុំ​មាន​ការ​បន្ទាន់​ចង់​និយាយ អំពី​សារៈ​សំខាន់ និង​សេចក្តី​អំណរ ក្នុង​ការ​អនុវត្ត​តាម​សេចក្តី​អធិស្ឋាន ជា​ប្រ​ចាំថ្ងៃ និងខ្ជាប់​ខ្ជួន ហើយ​មាន​ប្រសិទ្ធ​ភាព។

គួរ​ឲ្យ​កត់​សំគាល់​ថា “ បើ​ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​បន្ទាប​ខ្លួន ខ្ញុំ​នឹង​សួរ អំពី​សេចក្តី​អធិស្ឋាន​របស់​គាត់​។ ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ដែល​អាច​ប្រៀប​នឹង​ប្រធាន​បទ​នេះ​បាន​ទេ ព្រោះ​ការ​អធិស្ឋាន​ជា​ការ​សារ​ភាព​អំពើ​បាប…

ទម្លាប់ទី៣

ការ​អធិស្ឋាន​ដែល​ព្រះ​ឆ្លើយ​តប

ព្រះ​អម្ចាស់​បាន​ប្រើ​លោក ឌីអិល មូឌី (D.L. Moody) ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ ក្នុង​សតវត្សរ៍​ទី​១៩ ដើម្បី​ជួយ​នាំ​មនុស្ស​នៅ​ក្នុង​ពីរ​ទ្វីប ឲ្យ​បាន​ប្រែ​ចិត្ត។ លោក​បាន​ធ្វើ​ដំណើរ​ប្រហែល​ជា​ជាង​មួយ​លាន​គីឡូម៉ែត្រ ហើយ​បាន​អធិប្បាយ​ អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ទៅ​កាន់​មនុស្ស​ជាង​មួយ​រយ​លាន​នាក់!

តើ​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​លោក​មូឌី អាច​មាន​ភាព​លេច​ធ្លោ ក្នុង​នាម​ជា​មនុស្ស​របស់​ព្រះ ដែល​បាន​ឈោង​ចាប់​មនុស្ស​ជា​ច្រើន ក្នុង​ទ្វីប​អឺរ៉ុប…

ទម្លាប់ទី២

សេចក្តី​អធិស្ឋាន​ដែល​ស្រប​និង​ព្រះ​ហឫ​ទ័យ​ព្រះ

តើ​ព្រះ​បន្ទូល​សន្យា​ណា​ខ្លះ ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ? តើ​ជា​សេចក្តី​សន្យា អំពី​កំលាំង? អំពី​សេចក្តី​ក្លាហាន?​ ឬ​អំពី​សុវត្ថិភាព?

ខ្ញុំ​សូម​ចែក​ចាយ​នូវ​ព្រះ​បន្ទូល​សន្យា​មួយ ដែល​ខ្ញុំ​ពេញ​ចិត្ត ដែល​បាន​ចែង​ថា: យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​​​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម  បើ​យើង​ដឹង​ថា ទ្រង់​ទទួល​​​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ…

ទម្លាប់ទី១​

ការចំណាយពេលអធិស្ឋាន

មាន​ការ​អ្វី​មួយ ដែល​ច្រើន​តែ​រា​រាំង​គ្រីស្ទ​បរិស័ទ មិន​ឲ្យ​ពិសោធ​នូវ​កិច្ចការ​ផ្លាស់​ប្រែ​ដ៏​អស្ចារ្យ ដែល​ព្រះ​ទ្រង់​បណ្តាល​ឡើង​ក្នុងជីវិត​របស់​ពួក​គេ។ តើ​វា​ជា​ការ​ធ្វេស​ប្រហែស? ឬ​ជា​ការ​ខ្វះ​ការ​ប្រកប​គ្នា​ដ៏​ល្អ​រវាង​គ្រីស្ទ​បរិស័ទ? ឬ​ក៏​វា​ជា​ការ​ល្បួង? ជា​ការ​ពិត​ណាស់ វា​ជា ការ​ខ្វះ​ការ​អធិស្ឋាន  ។

តើ​​ការ​អធិស្ឋានរបស់យើង បាន​ទទួល​ការ​ឆ្លើយ​តប​ញឹក​ញាប់​យ៉ាង​ណា? គ្រីស្ទ​បរិស័ទ​ជា​ច្រើន មិន​យល់​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​កូន​ព្រះ ដែល​អាច​និយាយ​ជា​មួយ​ព្រះ​អម្ចាស់ អំពី​តម្រូវ​ការ​ពិត​ប្រាកដ ពោល​គឺ​ពួក​គេ​មិន​គ្រាន់​តែ​ទទួល​​បាន​នូវ​ការ​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​ខ្លួន ដែល​ជា​ចម្លើយ​ដ៏​ជាក់​លាក់​ ត្រឹម​ត្រូវ…

ឱកាសនីមួយៗ

ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ ការ​ស្វែង​រក និង​ឆក់​យក​ឱកាស​ឲ្យ​ទាន់​ពេល​វេលា គឺ​ជា​កត្តា​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​យើង​អាច​ទទួល​ជោគ​ជ័យ នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​អ្វី​មួយ។ ដើម្បី​ឆក់​ឱកាស​ឲ្យ​ទាន់​ពេល​វេលា យើង​ត្រូវ​មាន​ភាព​រហ័ស​រហួន និង​ឆ្លាត​វ័យ តែ​ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ជា​អ្នក​ប្រទាន​ឱកាស​នោះ​ផង​ដែរ ដ្បិត​ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង​ពេល​វេលា និង​អ្វី​ៗ​ទាំង​អស់។

យើង​ងាយ​នឹង​ផ្តោត​ចិត្ត ឬ​ថែម​ទាំង​មាន​ចិត្ត​ងប់​ងល់​ចំពោះ​កិច្ចការ​របស់​យើង ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ឱកាស ឲ្យ​បាន​ច្រើន​ជា​អតិបរមា។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មាន​ចិត្ត​ឆេះ​ឆួល​ដូច​នេះ នៅ​ក្នុង​ការ​ស្វែង​រក​ឱកាស​ខាង​វិញ្ញាណ ឲ្យ​ច្រើន​ជា​អតិបរមា​ឬ​ទេ?

សាវ័ក​ប៉ុល​ដឹង​ថា យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រុង​ប្រៀប​ជា​ស្រេច ដើម្បី​ឆក់​ឱកាស​ធ្វើ​ការ​បម្រើ​ព្រះ។ ក្នុង​បទ​គម្ពីរ​កូល៉ុស ជំពូក​៤ គាត់​បាន​បង្រៀន​ឲ្យ​យើង​អធិស្ឋាន​ទូល​សូម​ឱកាស សម្រាប់​ផ្សាយ​ដំណឹង​ល្អ​(ខ.៣)។ បន្ទាប់​មក គាត់​ក៏​បាន​ជំរុញ​ចិត្ត​យើង​ថា “ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង”(ខ.៥)។ គាត់​មិន​ចង់​ឲ្យ​យើង​ខក​ខាន មិន​បាន​ឆក់​ឱកាស ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ​នោះ​ឡើយ ។ ប៉ុន្តែ ដើម្បី​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​អង្គ យើង​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​តម្រូវ​ការ​របស់​ពួក​គេ រួច​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះអង្គ ដោយ​ប្រើ​ពាក្យ​សម្តី ប្រកប​ដោយ​ព្រះ​គុណ(ខ.៦)។

ក្នុង​ពិភព​លោក​យើង​សព្វ​ថ្ងៃ មាន​រឿង​ជា​ច្រើន ដែល​កំពុង​ដណ្តើម​ពេល​វេលា និង​ការ​ចាប់​អារម្មណ៍​របស់​យើង។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ឲ្យ​ចូល​ទៅ​ក្នុង​សង្គម ដោយ​ស្វែង​រក​ឱកាស​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​នាំ​គេ​ឲ្យ​ស្គាល់​ព្រះអង្គ​។—Adam Holz